រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល សាកសួរសុខទុក្ខនាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១

  • 1.3ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខនាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្រោមអធិបតីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ពិធីនេះមានការអញ្ជើញពី គណៈប្រតិភូក្រសួងបរិស្ថាន ឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី១ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលរងខេត្ត អភិបាលក្រុងស្ទឹងត្រែង នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុ​ប្រធានមន្ទីរ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំ បញ្ជាការដ្ឋានយោធភូមិភាគទី១៕

អត្ថបទទាក់ទង