រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 1.8ពាន់
  • ដោយ Admin

ទិដ្ឋភាពទូទៅ

ស្ទឹងត្រែង គឺជាខេត្ដមួយ​ដែលស្ថិតនៅភូមិភាគឥសាន្ដ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ចម្ងាយ​ប្រមាណ​ ៤៨១ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធានី​ភ្នំ​ពេញ​។ មានទន្លេ ០៤ហូកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក ក្នុងខេត្តមានទំនប់វារីអគ្គិសនី ០១កន្លែង មានអនុភាព ៤០០មេហ្គាវ៉ាត់។ ខេត្ត​ស្ទឹង​ត្រែងមាន​ព្រំដែន​​ជាប់​ជាមួយ​ខេត្ត​២ របស់​ប្រទេស​ឡា​វ​ គឺ​ខេត្ត​ចំា​ប៉ា​សាក់​​ និង​ខេត្ត​អត្ត​ពឺ​ ដែល​មាន​ចម្ងាយ​សរុប​ ២៥៧ គី​ឡូ​ម៉ែត្រ​ ក្នុង​នោះ​ខេត្ត​ស្ទឹង​ត្រែង​ជាប់​ជាមួយ​ខេត្ត​ចំាប៉ាសាក់​មានចម្ងាយ​ ១៦៦ ​គីឡូ​ម៉ែត្រ​ និង​ជាប់​ជាមួយ​ខេត្តអត្ត​ពឺ​ ប្រវែង​៩១ គី​ឡូម៉ែត្រ។ ​ខេត្តស្ទឹងត្រែងមានស្រុកចំនួន ០៣ ដែលមានព្រំដែនជាប់ជាមួយឡាវ  គឺក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង និងមានឃុំចំនួន ០៧ គឺសង្កាត់សាមគ្គី ឃុំព្រះរំកិល និងឃុំអូរស្វាយ ឃុំព្រែកមាស ឃុំសន្តិភាព ឃុំស្រែសំបូរ និងឃុំថ្មកែវ។

ខេត្តស្ទឹងត្រែង មាន៖

ផ្ទៃដីសរុប ១២.០១៦គីឡូម៉ែត្រការ៉េ

មានតំបន់​រដ្ឋ​បាល​ក្រុង ១​  សង្កាត់​ ៥ ស្រុក ៤ ឃុំ ៣០​ និង​ភូមិ​សរុប ១២៨

– ចំនួនគ្រួសារ ៣៣.៧១០គ្រួសារ

– ចំនួនប្រជាពលរដ្ឋ ១៥៤.៥៧០នាក់/ស្រីចំនួន ៧៣.៦២៩នាក់ ដង់​ស៊ី​តេ​ ១២នាក់​ ក្នុងមួយ​គី​ឡូ​ម៉ែត្រ​ក្រឡា ក្នុងនោះប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ៨៥.៣៦៨នាក់ ប្រុសចំនួន ៧១.៥៧៩នាក់។

កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨-៣៥ ឆ្នាំមានចំនួន ៥៦%

កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ២.៣% ដង់ស៊ីតេ ១០៤.៩២នាក់/គីឡូម៉ែត្រការ៉េ

ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៧២,២០%

កម្ពស់ទឹកភ្លៀងជាមធ្យម ៩៦០.១ មម/១ឆ្នាំ

អាកាសធាតុ   ១៣.៥ – ៤១.៥ អង្សាសេ

ចក្ខុវិស័យ

ខេត្តស្ទឹងត្រែង មានសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់
សាធារណៈ អធិបតេយ្យភាព បូរណភាពទឹកដី មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យមានការលើកកម្ពស់ការគោរពច្បាប់ ប្រជាធិបតេយ្យ និងនីតិរដ្ឋ មានធនធានមនុស្សប្រកបដោយគុណភាព កំណើនការងារដោយសមភាព និងសមធម៌ ការផ្តល់សេវាសាធារណៈមានតម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ការវិនិយោគឯកជន កិច្ចសហប្រតិបត្តិការមានការវិវត្តន៍ឡើង មានការគ្រប់គ្រង និងអភិរក្សបាននូវធនធានធម្មជាតិបរិស្ថានដោយនិរន្តរភាពការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ មានការវិវត្តន៍ឡើងផ្នែកនគរូបនីយកម្ម និងប្រជាជន កាត់បន្ថយបាននូវអត្រាភាពក្រីក្រ ដើម្បីសុខុមាលភាព វិបុលភាពសុខដុមរមនា និងសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋក្នុងសង្គម។

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

យុទ្ធសាស្ត្រអភិវឌ្ឍន៍

បទយកការណ៏សង្ខេប