រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 4.4ពាន់
  • ដោយ Admin

​ ស្ទឹងត្រែង គឺជាខេត្ដមួយ​ដែលស្ថិតនៅភូមិភាគឥសាន្ដ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ចម្ងាយ​ប្រមាណ​ ៤៨១ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធានី​ភ្នំ​ពេញ​។ មានទន្លេ ០៤ហូកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក ក្នុងខេត្តមានទំនប់វារីអគ្គិសនី ០១កន្លែង មានអនុភាព ៤០០មេហ្គាវ៉ាត់។ ខេត្ត​ស្ទឹង​ត្រែងមាន​ព្រំដែន​​ជាប់​ជាមួយ​ខេត្ត​២ របស់​ប្រទេស​ឡា​វ​ គឺ​ខេត្ត​ចំា​ប៉ា​សាក់​​ និង​ខេត្ត​អត្ត​ពឺ​ ដែល​មាន​ចម្ងាយ​សរុប​ ២៥៧ គី​ឡូ​ម៉ែត្រ​ ក្នុង​នោះ​ខេត្ត​ស្ទឹង​ត្រែង​ជាប់​ជាមួយ​ខេត្ត​ចំាប៉ាសាក់​មានចម្ងាយ​ ១៦៦ ​គីឡូ​ម៉ែត្រ​ និង​ជាប់​ជាមួយ​ខេត្តអត្ត​ពឺ​ ប្រវែង​៩១ គី​ឡូម៉ែត្រ។ ​ខេត្តស្ទឹងត្រែងមានស្រុកចំនួន ០៣ ដែលមានព្រំដែនជាប់ជាមួយឡាវ  គឺក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង និងមានឃុំចំនួន ០៧ គឺសង្កាត់សាមគ្គី ឃុំព្រះរំកិល និងឃុំអូរស្វាយ ឃុំព្រែកមាស ឃុំសន្តិភាព ឃុំស្រែសំបូរ និងឃុំថ្មកែវ។