រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង

  • 915
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមវត្តមានជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន នាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ និងគណៈប្រតិភូអមដំណើរ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន មន្ទីរអង្គភាពមួយចំនួន រដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៤៨៨.​ប្រ​.​ក ​ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២២ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវផ្ទេរភារកិច្ចទៅឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ៕

អត្ថបទទាក់ទង