រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

  • 728
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំសន្និបាតនៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈកម្មការនិមួយៗ ដើម្បីឱ្យអង្គសន្និបាតអាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

 កិច្ចប្រជុំនេះមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកដែលជាសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា៖ ពិធីសន្និបាតនេះ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកាអនុគណៈកម្មការទាំងអស់ នឹងខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីសន្និបាតរបស់រដ្ឋបាលខេត្តមានដំណើរការប្រកបដោយជោគជ័យ៕

អត្ថបទទាក់ទង