រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អំណោយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៤៥០គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

  • 436
  • ដោយ Admin

នៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២២​ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចំនួន ៧ឃុំ ស្មើនឹង ៤៥០គ្រួសារ​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត​ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប​ ពិធីនេះបានប្រព្រឹត្តិនៅ​ ទួលប្រាសាទព្រះគោ​ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

សូមបញ្ជាក់ផងដែរ÷ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង​៤៥០គ្រួសារ​ ក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕

អត្ថបទទាក់ទង