រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣

  • 501
  • ដោយ Admin

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣។

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្ត នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ អភិបាល អភិបាលរងក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក​ នាយកទីចាត់​ អង្គភាព​ ចំណុះសាលាខេត្ត​ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១)-មតិបើកកិច្ចប្រជុំរបស់ឯកឧត្តមអធិបតីអង្គប្រជុំ, ២)-ការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់, ៣)-មតិយោបល់របស់លោក លោកស្រី អភិបាលរងខេត្ត, ៤)-ការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣, ៥)-ផ្សេងៗ, ៦)- មតិបូកសរុប និងបិទកិច្ចប្រជុំ៕

អត្ថបទទាក់ទង