រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

  • 839
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖
១-បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់កុ្រមប្រឹក្សាខេត្ត។
២-បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់កុ្រមប្រឹក្សាខេត្ត អាណត្តិទី៣។
៣-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន ស្តីពីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ ខែក្នុងឆ្នាំទី១ នៃអាណត្តិទី៣។
៤-ការពិភាក្សា និងការធ្វើសេចក្តីសម្រេចចិត្តលើបញ្ហានានា។
៥-បញ្ហាផ្សេងៗ (ការជូនដំណឹងនានាដោយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត )៕

អត្ថបទទាក់ទង