រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ការចុះពិនិត្យវឌ្ឍនភាពការរដ្ឋានស្ថាបនារង្វង់មូល និងផ្លូវបេតុងតាមបណ្តោយមាត់ទន្លេក្នុងក្រុងស្ទឹងត្រែង

  • 759
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនារង្វង់មូល និងផ្លូវបេតុងតាមបណ្តោយមាត់ទន្លេ ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង ដែលកំពុងស្ថាបនាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួល និងបានលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងស្ទឹងត្រែង។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវបេតុជាផ្លូវដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូរអង្វែងតជំនាន់ក្រោយៗ៕

អត្ថបទទាក់ទង