រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ពានបេតុង ២ កន្លែង ក្នុងភូមិសាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង

  • 776
  • ដោយ Admin

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ពានបេតុងចំនួន ២កន្លែង, ស្ពានទី១ ប្រវែង ៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ(ស្ពានអូរគូរ)ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន, ស្ពានទី២ ប្រវែង ៤៨ម៉ែត្រ ទទឹង ៨ម៉ែត្រ(ស្ពានអូរខ្សាច់ភូមិ) ស្ថិតក្នុងភូមិបានបុង ឃុំភ្លុក ស្រុកសេសាន។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត ក៏ចុះពិនិត្យស្ពានភាពផ្លូវពីភូមិភ្លុក ទៅកាន់បំបន់វ៉ារីអគ្គីសនីសេសានក្រោម២ ដែលរងការខូចខាតដោយសារទឹកភ្លៀងជន់ហូរកាត់ ក្នុងឱកាសនោះដែរឯកឧត្តមបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងវិញ៕

អត្ថបទទាក់ទង