រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

គណៈប្រតិភូរបស់គណៈកម្មការទី៣ នៃរដ្ឋសភាបានជួបប្រជុំពិភាក្សាការងារ និងសិក្សាឈ្វេងយល់ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង

  • 762
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម  សារឿន អភិបាល នៃគណៈ អភិបាលខេត្ត បានទទួលជួបប្រជុំពិភាក្សាការងារ និងសិក្សាឈ្វេងយល់ ពីសកម្មភាពការងារ និងបញ្ហាប្រឈម នានានៅក្នុងខេត្ត ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល តំណាងក្រសួងពាក់ព័ន្ធនានា ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញក្នុងរចនាសម្ព័ន្ធសាលាខេត្តចូលរួមផងដែរ។

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត រដ្ឋបាលខេត្តបានដាក់ចេញទិសដៅជាយុទ្ធសាស្ត្រ  ដោយយកចិត្តទុកដាក់លើសំខាន់ៗរួមមាន  ពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវ័ននិងអរូបវ័ន្ធ លើកកម្ពស់ប្រជាធិបតេយ្យ  ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ទាក់ទាញវិនិយោគគិននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខមាលភាពសង្គម និងវិបុលភាព ដើម្បីធានាបានសុខដុមនីយកម្មសង្គម។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ផងដែរថា គណៈកម្មាការទី៣នៃរដ្ឋសភាមានភារកិច្ចទទួលខុសត្រូវលើការងារ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដូចនេះក្នុងនាមគណ:កម្មការទី៣ នៃរដ្ឋសភាជាតិ និងនាំយករាល់សំណូមពររបស់មន្ទីរជំនាញជួយនិងអន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំង ឡាយណាដែលអាចធ្វើទៅបាន៕

អត្ថបទទាក់ទង