រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

  • 574
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធ។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ម៉ុម សារឿន បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់សាលាតម្រង់ទិស (ទីលានបាល់ទាត់) និងសួនកុមារ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕

អត្ថបទទាក់ទង