រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាជាមួយឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយអភិបាលខេត្តស្ទឹងត្រែង

  • 546
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង(Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង។

ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ ដែលកម្ពុជានិងឥណ្ឌូនេស៊ី មានទំនាក់ទំនងល្អ ទាំងវប្បធម៌ និងទេសចរណ៍ ពិសេសការចូលជួបសម្តែការគួសមរវាងគណៈប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានលើកផងដែរ នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធម៍កន្លងមក។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនេះការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អមួយរវាងស្ទឹងត្រែង និងសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយខេត្តស្ទឹងត្រែង និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយឥណ្ឌូនេស៊ីជាបន្តទៀត បើទោះបីឥណ្ឌូនេស៊ីមិនមែនជាប្រទេសដែលមានខេត្តជាប់និងខេត្តស្ទឹងត្រែងយ៉ាងណាក្តី។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ក៏បានស្នើរទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយស្វែងរកដៃគូវិនិយោគពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែង លើផ្នែកកសិកម្ម ទេសចរណ៍ និងផ្នែកផ្សេងទៀត ព្រោះខេត្តស្ទឹងត្រែងជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្មនិងទេសចរណ៍៕

អត្ថបទទាក់ទង