រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង២.៦៧៥ម៉ែត្រ និងលូមុខកាត់ចំនួន ៦កន្លែង ស្ថិតក្នុងក្រុងស្ទឹងត្រែង

  • 698
  • ដោយ Admin

(ស្ទឹងត្រែង) នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវកៅស៊ូប្រភេទ DBST ចំនួន០១ខ្សែប្រវែង២.៦៧៥ម៉ែត្រ និងលូមុខកាត់ចំនួន ៦កន្លែង តភ្ជាប់ពីផ្លូវលេខ៦៤ ឆ្ពោះទៅស្ពានមិត្តកម្ពុជា-ចិនស្ទឹងត្រែង ស្ថិតក្នុងសង្កាត់ព្រះបាទ និងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។

ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែងនិងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង