រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩សីហា ២០១៩

  • 676
  • ដោយ Admin

នៅព្រឹកថ្ងៃ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩សីហា ២០១៩ នៅវិទ្យាល័យព្រះរាជបូជណីយកិច្ច និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង(សាលាបឋមសិក្សាអនុវត្ត)។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ឯកឧត្តមអភិបាលខេត្ត បានជូនពរបេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានមណ្ឌលប្រឡងចំនួន ២មណ្ឌល មានសិស្សប្រឡងសរុបចំនួន ៥៩៣ នាក់ ស្រី ២៨៥នាក់ ក្នុងនោះផ្នែកវិទ្យាសាស្រ្តសង្គម មានសិស្ស ៩៣នាក់ ស្រី ៤២នាក់ សិស្សផ្នែកសង្គម ៥០០នាក់ ស្រី ២៤៣នាក់៕

អត្ថបទទាក់ទង