រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

  • 615
  • ដោយ Admin

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

===================================

នារសៀលថ្ងៃចន្ទ ៤រោច ខែ ស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការចំណុះឱ្យរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសដ៏សែនក្តុកក្តួលនេះ ឯកឧត្តមសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង