រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម​ ម៉ុម​ សារឿន​ និងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះសពឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

  • 955
  • ដោយ Admin

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះសព ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិក ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ដោយមានការអញ្ជើញពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  ថ្នាក់ដឹកនាំ​ មន្ត្រីរាជការក្នុងខេត្តរតនគិរី​ ស្ទឹងត្រែង និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការយាង និងនិមន្តព្រះសង្ឃ ធ្វើពិធីស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែឧត្តរាព័ត៌ជុំវិញសពចំនួនបីជុំ ដោយក្រុមគ្រួសារសព និងឯកឧត្តម​ មួង​ ប៉យ សមាជិកព្រឹទ្ធសភា តំណាងក្រុមគ្រួសារសពអាននូវវិយោគកថា  និងជីវប្រវត្តិរបស់ឯកឧត្តម ស៊ើយ កែវ ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។

បន្ទាប់មក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជូនព្រះធរណីចំពោះសព រួចមកលោកជំទាវ​ កែវ​ សាវឿន  តំណាងក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបញ្ចុះសពនាពេលនេះ ៕

អត្ថបទទាក់ទង