រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យស្ថានភាពថែទាំផ្លូវ ស្ពាន និងស្ថាបនាដាឡូបេតុងសរសៃដែក ក្នុងឃុំចំនួន៤ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

  • 809
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។​ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែងសរុប ៤៥គីឡូម៉ែត្រ ៥០០ម៉ែត្រ (៤៥.៥០០ម៉ែត្រ) ថែទាំ ៣០គីឡូម៉ែត្រ និងជួសជុលស្ពានឈើមកជាដាឡូបេតុងសរសៃដែកមុខពីរប្រឡោះចំនួន ០២កន្លែង ទី១៖ ដាឡូបេតុងសរសៃដែក អូរកំបោ ប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់។ ទី២៖ ដាឡូបេតុងសរសៃដែក អូរល្បើក ប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិវាពោ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ កំណាត់ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន)ឆ្លងកាត់ឃុំចំនួន៤ ឃុំ គឺឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំចំការលើ និងឃុំអន្លង់ភេ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចំងាយប្រវែង ៥៧គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះឯកឧត្តម ក៏បន្តចុះពិនិត្យស្ថានភាពស្ពានឈើចំនួន ២កន្លែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជិតព្រំប្រទល់ស្រុកសណ្តាន់ ខេត្តកំពង់ផងដែរ៕

អត្ថបទទាក់ទង