រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ (២០២០-២០២៤)

  • 560
  • ដោយ Admin

(ស្ទឹងត្រែង)នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២០-២០២៤)។ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធជារូបច្រើនទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តល់ការណែនាំសម្រាប់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធកិច្ចដំណើរការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ(SNA) ដែលមានស្វ័យភាពក្នុងការរៀបចំផែនការក្នុងអាណត្តិក្រុមប្រឹក្សារបស់ខ្លួនរួមមាន ផែនការអភិវឌ្ឍន៍ខេត្ត (DP) និងកម្មវិធីវនិយោគខេត្ត(IP) របស់វិស័យទាំងឡាយដែលប្រតិបត្តិការក្នុងដែនសមត្ថកិច្ច ក្នុងគោលដៅពិនិត្យកែលម្អប្រព័ន្ធ និតិវិធី នៃការកសាងផែនការ តាមចរឹកលក្ខណៈផ្សេងៗគ្នានៃប្រភេទរដ្ឋបាល ថ្នាក់ក្រោមជាតិ និងណែនាំអំពីយន្តការនៃការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាង និងការអនុវត្តផែនការបស់ខ្លួនឲ្យមានប្រសិទ្ធិភាព៕

អត្ថបទទាក់ទង