រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែង

  • 797
  • ដោយ Admin

(ស្ទឹងត្រែង)នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លោក ភឿ ស៊ីថាត ជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែងថ្មី ត្រូវបានតែងតាំងជំនួសលោក និន សុខស្តី ដែលត្រូវបានចូលនិវត្តន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធបី មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទទាក់ទង