រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អភិបាលខេត្តស្ទឹងត្រែង ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Dr. Li Ailan នាយកអង្គការសុខភាពពិភពលោក

  • 632
  • ដោយ Admin

នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី Dr.Li Ailan នាយកអង្គការសុខភាពពិភពលោក (World Health Organization)និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង សាលសវនកា។

លោកស្រី Dr.Li Ailan បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោកជាអង្គការមួយដែលបានដើរតួនាទី ក្នុងការការពារ និងថែទាំ ព្រមទាំង ដោះស្រាយនូវ បញ្ហាជាច្រើនទៅលើផ្នែកបញ្ហាសុខភាព ប្រជាជន គ្រប់បណ្តាលខេត្ត ក្នុងប្រទេសកម្ពុជា ក៏ដូចបណ្តាលប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែល។ អង្គការសុខភាពពិភពលោកក៏ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការ និងសកម្មភាព ជាមួយក្រសួងសុខាភិបាល ជាធ្លុងមួយក្នុងការការពារ និងលំបំបាត់ នៅជំងឺ ផ្សេងៗ ដូចជា ជំងឺ គ្រុនចាញ់ គ្រុនឈាម និងសុខភាព មាតានិងទារក ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានស្វាគមន៍ និងសម្តែង នៅការសាទរ ចំពោះវត្តមានលោកស្រី Dr.Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មកកាន់ខេត្តស្ទឹងត្រែងជាលើកដំបូង ក្នុងពេលលោកស្រីមកប្រចាំនៅប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ចំពោះការជួបសម្ដែងការគួរសម នាពេលនេះពិតជា មានសារៈសំខាន់ណាស់ ដើម្បីដឹងពីគោលបំណង់របស់អង្គការ ក្នុងការលុបបំបាត់ជំងឺផ្សេងៗ ពិសេសរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ច្រើន និងបានធ្វើឲ្យទឹកទន្លេ មានការមានហក់ឡើងនូវកម្ពស់ទឹកទន្លេ បង្ករជាទឹកជំនន់ ដូចពេលនេះស្រាប់ ដែលលោកស្រីមានបេសកកម្ម ជាមួយគណៈប្រតិភូរបស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងការបញ្ជៀបចំណេះដឹងដល់ប្រជាពលរដ្ឋលើបញ្ហាសុខភាព ពេលកើតមានទឹកជំនន់ម្តងៗ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ម៉ុម សារឿន បានស្នើជំរុញឲ្យអង្គការសុខភាពពិភពលោក បន្តនូវសកម្មភាពការងាររបស់ អង្គការ ក្នុងការការពារ សុខភាព របស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ពិសេសទៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រ ក្នុងខេត្តស្ទឹងត្រែង៕

អត្ថបទទាក់ទង