(ស្ទឹងត្រែង)៖នៅរសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២៧គ្រួសារ (ចំណុចញ៉ើន) ភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/14/2019/09/1-8-1024x683.jpg)
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នាពេលនេះ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ មី១០កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ២ដប, ឆៃប៉ូវ ១គីឡូក្រាម, សណ្តែកសៀង ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម និងមុងចំនួន១៕