រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល នឹងចែកអំណោយដល់ប្រជាពលរដ្ឋ ២៣៧គ្រួសារ នៅ ឃុំសន្តិភាព ថ្មកែវ និងសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅលើទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះសម្បែង

  • 714
  • ដោយ Admin

(ស្ទឹងត្រែង)នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះហន្តរាយខេត្តស្ទឹងត្រែង និងលោកជំទាវ បាននាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២៣៧គ្រួសារ ក្នុងគោលដៅទីទួលសុវត្ថិភាពចំនួន ៣ ៖ គោលដៅទី១ នៅភូមិទាក់ទាម ឃុំសន្តិភាព, គោលដៅទី២ ភូមិឡាយកាយ ឃុំថ្មកែវ និងគោលដៅទី៣ ភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះសម្បែង។ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នាពេលនេះ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ ថ្នាំក្លរ៉ាមីន និងមុងចំនួន១ត្រូវចែកជូនប្រជាពលរដ្ឋជាមុន បញ្ជាក់ដោយឡែក(អង្គ តង់ និងគ្រឿងឧបភោគបរិភោគ)ក្រុមការងារបាននឹងកំពុងធ្វើការដឹកជញ្ជូនតាមមធ្យោបាយកាណូត ហើយនឹងត្រូវចែកជូនប្រជាពលរដ្ឋតាមទួលសុវត្ថិភាពនីមួយៗឲ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង