រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនដល់ប្រជាពលរដ្ឋ ២៥០គ្រួសារ ក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

  • 564
  • ដោយ Admin

(ស្ទឹងត្រែង)នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ តាមរយៈឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះហន្តរាយខេត្តស្ទឹងត្រែង និងលោកជំទាវ តាមគោលដៅទីទួលសុវត្ថិភាពចំនួន ៣ ៖ គោលដៅទី១ នៅភូមិលុន ជាភូមិឧបសម្ព័ន្ធភូមិកញ្ចាញទឹកចំនួន ៥៤គ្រួសារ, គោលដៅទី២ ភូមិពាមខិៈចំនួន ១៤០គ្រួសារ និងគោលដៅទី៣ ភូមិកេតមឿងចំនួន ៥៦គ្រួសារ ភូមិទាំងអស់ស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានជម្លៀសពីទឹកជំនន់ទន្លេសេកុង។ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មានការអាណិតអាសូរ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នាពេលនេះ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ក ២៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ២ដប, ឆៃប៉ូវ ១គីឡូក្រាម, សណ្តែកសៀង ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម តង់ ១ ថ្នាំក្លរ៉ាមីន និងមុងចំនួន១ និងមានការរួមចំណែកពីអង្គការភ្លែនអន្តរជាតិដោយបានឧបត្ថម្ភនូវធុងចម្រោះទឹក ធុងដាក់ទឹកប្រើប្រាស់ សម្ភារប្រើប្រាស់ទឹកស្អាត និងកញ្ចប់អនាម័យ៕

អត្ថបទទាក់ទង