រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបើកដំណើរការអនុវត្តគម្រោង”ជំនាន់ថ្មី”ធ្វើការជាមួយអង្គការដៃគូក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិកុមារី និងកុមារាលើកិច្ចការពារកុមារ សុខភាពផ្លូវភេទ និងបន្តពូជ

  • 764
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការអនុវត្តគម្រោង "ជំនាន់ថ្មី" ធ្វើការជាមួយអង្គការដៃគូក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិ កុមារី និងកុមារាលើកិច្ចការពារកុមារ សុខភាពផ្លូវភេទ និងបន្តពូជ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គការដៃគូក្នុង និងក្រៅខេត្ត ព្រមទាំងប្អូនៗកុមារា កុមារី សរុបប្រមាណ ៩៥នាក់។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បានគូសបញ្ជាក់ថា បញ្ហាយុវជន និងកុមារ គឺជាប្រធានបទមួយដែលយើងទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់ ស្របពេលដែលប្រទេសជាតិកំពុងមានការរីកវិវត្តន៍រីកចម្រើន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដោយហេតុថាពួគេពុំអាចរស់នៅក្នុងស្ថានភាពមួយដូចពីមុនទៀតបានឡើយ មានន័យថាពួគេត្រូវតែបានទទួលការថែទាំយ៉ាងល្អប្រសើរពីក្រុមគ្រួសារ អាណាព្យាបាល និងសហគមន៍របស់ពួកគេ ពោលគឺត្រូវទទួលបានសិទ្ធិពេញចេញរបស់ពួកគេ រួមមាន៖ សិទ្ធរស់រានមានជីវិត, សិទ្ធិក្នុងការអភិវឌ្ឍ, សិទ្ធិក្នុងការចូលរួម។

ទន្ទឹមនឹងនោះឯកឧត្តអភិបាលខេត្តបានសំណូមដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តផែនការសកម្មភាព និងគម្រោងការងារ ផ្តោតលើបញ្ហាសុខភាព និងការថែទាំសុខុមាលភាពរបស់កុមារ និងយុវវ័យក្នុងសហគមន៍ បានទូលំទូលាយ និងមានប្រសិទ្ធភាព ប្រសិទ្ធផល៕

អត្ថបទទាក់ទង