រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសំណេះសំណាលជាមន្រ្តីរាជការ និងការចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក

  • 573
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកសៀមបូក ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមន្រ្តីរាជការក្នុងស្រុកសៀមបូក។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។

ដើម្បីសម្រួលដល់ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានចង្អុលបង្ហាញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ពន្លឿនក្នុងការជួសជុលស្ពាននេះឲ្យបានល្អប្រសើរឡើងវិញ៕

អត្ថបទទាក់ទង