នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកថាឡាបរិវ៉ាត់។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២២១រូប។
![](https://asset.cambodia.gov.kh/provincial/sites/14/2019/10/1-9-1024x623.jpg)
![](https://asset.cambodia.gov.kh/provincial/sites/14/2019/10/2-8-1024x690.jpg)
ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព៕