រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូមកពី៦ប្រទេសរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 480
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូមកពី៦ប្រទេស រួមមាន៖ កម្ពុជា ចិន ថៃ ភូមា ឡាវ និងវៀតណាម មកប្រចាំការរួមគ្នានៅកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការចរាចរខុសច្បាប់នូវសារធាតុគីមីផ្សំក្នុងតំបន់។

ជាមួយគ្នានេះក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើទស្សនកិច្ចសិក្សាស្វែងយល់តាមបណ្តាខេត្តគោលដៅដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងប្រទេសជាប់ទន្លេមេគង្គ នឹងជួបធ្វើការងារជាមួយមន្រ្តីប្រចាំការពាក់ព័ន្ធ៕

អត្ថបទទាក់ទង