រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប៧ឆ្នាំ

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំច ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សមាគមខ្មែរ-ឥស្លាម សមាគមខ្មែ-ចិន សមាគមវៀតណាម និងប្រជារាស្រ្តគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៃការយាងសោយទីវង្គត់ (១៥ តុលា ២០១២ - ១៥ តុលា ២០១៩) ដែលបានរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែង។

ប្រជារាស្រ្តទូទាំងខេត្តស្ទឹងត្រែង ជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅយាងទៅកាន់ឋានបរមសុខ បរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

អត្ថបទទាក់ទង