រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពជាក់ស្តែងការកាប់រានទន្រ្ទានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសេសាន ខេត្តស្ទឹងត្រែង

  • 748
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្ត បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពជាក់ស្តែងការកាប់រាន ទន្រ្ទានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ជាច្រើនហិកតាដែលជាតំបន់ច្រករបៀងបរិស្ថានដោយប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងភូមិសាស្រ្ត តំបន់ដៃអូរសេវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយករណីបទល្មើសខាងលើនេះ ត្រូវបានទប់ស្កាត់និងអនុវត្តតាមគោលការណ៍នីតិវិធីច្បាប់ជាធរមាន៕

អត្ថបទទាក់ទង