រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីទទួលស្វាគមន៍គណៈកម្មការប្រណាំងកង់អន្តរជាតិលើកទី២២

  • 572
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកសក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី២៥ ខែតុលា ឆ្នាំ២០១៩ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍គណៈកម្មការប្រណាំងកង់អន្តរជាតិលើកទី២២ និងប្រគល់ពានរង្វាន់ជូនកីឡាករជ័យលាភីសម្រាប់ចំណាត់ផ្លូវទី៤ គិតចាប់ពីទីរួមខេត្តក្រចេះ មកកាន់ទីរួមខេត្តស្ទឹងត្រែង ក្នុងរយៈចម្ងាយ១៣៩គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កម្មវិធីប្រណាំងកង់នេះ គឺរៀបចំឡើងដោយស្ថានីយវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានគណៈកម្មការសរុប ៣០០នាក់ ក្នុងនោះមានកីឡាករចូលរួមប្រណាំងចំនួន៨០នាក់ ជិះឆ្លងកាត់ចំនួនបីប្រទេសគឺ កម្ពុជា វៀតណាម និងឡាវ ក្នុងរយៈចម្ងាយផ្លូវសរុបចំនួន១.៦៣២គីឡូម៉ែត្រ៕

អត្ថបទទាក់ទង