រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបិទមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែង

  • 490
  • ដោយ Admin

នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកសក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាទសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្ទឹងត្រែង ដែលមានការគាំទ្រដោយរដ្ឋបាលខេត្តស្ទឹងត្រែងសហគមន៍អឺរ៉ុបនិងសោភ័ណ្ឌភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសបិទមហាសន្និបាទនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សរុប ១០២រូប។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា មហាសន្និបាទដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលការរៀបចំមហាសន្និបាតនេះឡើងក្នុងគោលដៅដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការបន្តនូវចីរភាពអង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងនិងសហវិជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បន្តថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់មូលដ្ឋានទាំងអស់ត្រូវខិតខំបន្តចូលរួមអភិវឌ្ឍគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិដើម្បីធានានៃការពេញចិត្តនៃសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រងដឹកនាំបំពេញមុខងារនិងការទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងលទ្ធផលសម្រេចបានរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ អាណត្តិកន្លងមក ដែលបានបង្ហាញជូនដោយ លោក លឺ ទិត ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៃខេត្តស្ទឹងត្រែង៕

អត្ថបទទាក់ទង