រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាល ព្រមទាំងសំណេះសំណាល សួរសុខទុក្ខមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង

  • 664
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាគទី១(M-IWRM-3) បានចុះពិនិត្យស្ថានភាពវឌ្ឍនភាព និងធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទមកពី ១០សហគមន៍ នៃ៣៥សហគមន៍ដែលកំពុងអនុវត្តគម្រោងនេះនៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទចំនួន ២៥នៃខេត្តស្ទឹងត្រែង បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿង ហើយក៏កំពុងដំណើរការផ្តល់ការចំណាយប្រតិបត្តិការ និងការថែទាំដល់សហគមន៍ផងដែរ។

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលដែលមានកម្ពស់២ជាន់ ទទឹង១០ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើការសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផងដែរ៕

អត្ថបទទាក់ទង