រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣ ដោយមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមយ៉ាងច្រើនកុះករ

  • 525
  • ដោយ Admin

នៅថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣ ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក។ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបជូនផងដែរថា ក្នុងពិធីនេះ គឺមានទូក«ង» ចូលរួមប្រណាំងចំនួន១៦ទូក ស្មើនឹង ៨គូរ មកពីបណ្តាក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្ត។

បន្ទាប់ពីពិធីប្រណាំងទូក«ង»ត្រូវបានបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករប្រណាំងទូក «ង» ក្នុងនោះ៖ លេខ១ បានទៅលើទូកឈ្មោះ កសិកម្មមានជ័យសិរីសុខាសាលាដំបូង ថវិកា១.១០០.០០០រៀល, លេខ២ បានទៅលើទូកឈ្មោះ ឦសានសែនជ័យ ថវិកា ៨៥០.០០០រៀល និងលេខ៣ ទៅលើទូកឈ្មោះ គុជយុត្តិវង្សសែនជ័យ ទទួលបានថវិកា ៧៥០.០០០រៀល ដោយឡែកទូកដែលមិនបានឋិតក្នុងចំណាត់ថ្នាក់ទទួលបានក្នុងមួយទូកថវិកា ៥០០.០០០រៀល៕

អត្ថបទទាក់ទង