រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ទៀនព្រះវស្សា និងទេយ្យវត្ថុ ត្រូវបានប្រគេនដល់ព្រះសង្ឃចំនួន ២៥វត្ត គង់ចាំព្រះវស្សា ក្នុងស្រុកថាឡាបរិវ៉ាត់

  • 1.2ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃចំនួន ២៥វត្ត គង់ចាំព្រះវស្សា នៅវត្តឧទ្ទិស្សារាម (ហៅវត្តថាឡា) ក្នុងភូមិថាឡា ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចំពោះ ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃទាំង ២៥វត្ត ក្នុងស្រុកថាឡាបរិវ៉ាត់ ក្នុងនោះ មួយវត្តៗ ឯកឧត្តម ម៉ុម សារឿន ប្រគេនបច្ច័យចំនួន២០០.០០០រៀល បូករួម ទៀនព្រះវស្សាធំ ១គូរ, ទឹកបរិសុទ្ធ ២ កេស, អង្ករ ៥០ គីឡូក្រាម, មី ២ កេសតូច, ទឹកផ្លែឈើ ២ កេស និង ប្រគេនបច្ច័យ ចំពោះព្រះសង្ឃទាំង ១០១ អង្គ ក្នុងមួយអង្គៗ ទទួលបាន ៣០.០០០ រៀល និង តាជីយាយជី ២០.០០០រៀល ផងដែរ៕

អត្ថបទទាក់ទង