រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង

  • 805
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តម ឡុង នររិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារតំបន់ទី២ ទទួលបន្ទុក ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពពាក់សរុបចំនួន ៤៤រូប។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាស្តីពីបញ្ហាប្រឈមនានាក្នុងយុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្ទឹងត្រែង ដែលដឹកនាំរៀបចំដោយក្រុមការងារទីពីរ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងមានការសម្របសម្រួលពីប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងអត្ថន័យជ្រាលជ្រៅ សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់ប្រជាជនក្នុងខេត្តស្ទឹងត្រែង៕

អត្ថបទទាក់ទង