រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៤ សហវ និងលេខ០០៥ សហវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង

  • 965
  • ដោយ Admin

នារសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៤សហវចុះថៃ្ងទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ កសហវ ស្តីពីការរៀចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្តឆ្នាំ ២០២១-២០២៣ និងសារាចរលេខ០០៥សហវ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ដោយមានការអញ្ជើញចូលរួមពី សមា​ជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សា ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធសរុប ១០៨រូប។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា៖ សារាចរណែនាំលេខ០០៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ សម្រាប់ឲ្យមន្រ្តីជំនាញថ្នាក់ក្រោមជាតិ បានយល់ដឹងពីការរៀបចំផែនការថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវច្បាស់លាស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំគម្រោងថវិការឆ្នាំ២០២១ គឺជាដំណើរឈានឆ្ពោះទៅរករបត់ថ្មីនៃការងារគ្រប់គ្រងថវិករស្របតាម យុទ្ធសាស្ត្រនៃការកំណែទំរង់ប្រព័ន្ធថវិការរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រកាសឲ្យអនុវត្តកាលពីពេលកន្លងមករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តម អភិបាលខេត្តបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសកែទម្រង់ហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅការអភិវឌ្ឍនៅតាមខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ភូមិ ឲ្យមានការរីកចំរើន។ ដូច្នេះមន្រ្តីជំនាញនៃរដ្ឋបាលខេត្ត រដ្ធបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ត្រូវខិតខំរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣និងគម្រោងថវិកាឆ្នាំ២០២១ ត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំទាំងពីរខាងលើ និងបទដ្ឋាននានាដែលថ្នាក់ជាតិដាក់ឲ្យអនុវត្ត ដើម្បីសម្រេចបានជោគជ័យលើកការងារកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវយកចិត្តទុកដាក់បំពេញការងារខុសត្រូវខ្ពស់ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួនក្នុងស្មារតីស្មោះត្រង់ មានសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

អត្ថបទទាក់ទង