រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ

  • 1.0ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដើម្បីត្រៀមបង្កា និងឆ្លើយតប មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃុន សុខា ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល, ប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងមហន្តរាយ អនុប្រធាននាយក    ដ្ឋានប្រតិបត្តិការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្តារឡើងវិញ អនុប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយ និង    បណ្តុះបណ្តាល អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង