រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្វែងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង

  • 912
  • ដោយ Admin

នារសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោ ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូអមដំណើរ បានចុះបំពេញបេសកកម្មសិក្សានៅខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ៕

អត្ថបទទាក់ទង