រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ជូនដល់ព្រះសង្ឃក្នុងវត្តចំនួន៤ និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

  • 1.0ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ជូនដល់ព្រះសង្ឃក្នុងវត្ត ចំនួន៤ នៃស្រុកសៀមប៉ាង ដែលបានរៀបចំឡើងនៅវត្តពោធិជ័យ ទីរួមស្រុកសៀមប៉ាង និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋ ព្រមទាំងប្រគល់ កុំព្យូទ័រចំនួន១២គ្រឿង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្នុង ស្រុកសៀមប៉ាង។ កម្មវិធីទាំងពីរនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធាន គណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង មានវត្ត មានចូលរួមពីសមាជិកព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងខេត្ត រតនគិរី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចំណុះរដ្ឋបាលស្រុក សៀមប៉ាង៕

អត្ថបទទាក់ទង