រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក

  • 752
  • ដោយ Admin

នារសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងប្រធានការិយាល័យចំណុះរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យទទួលបន្ទុកការងាររដ្ឋបាលរបស់ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សរុបចំនួន១៤០រូប។

អត្ថបទទាក់ទង