នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ៤).សេចក្តីរាយការណ៍អំពីការអនុលោមភាពលើផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ២០២០-២០២៤។ ៥).ការបំភ្លឺ និងការឆ្លើយតបទៅនឹងការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លីនៅចំណុចស្រែចំប៉ា(ជាប់ព្រំដែនកម្ពុជា-ឡាវ)៕















