នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តថវិកាខេត្ត សម្រាប់ឆ្នាំ២០២១-២០២៣ និងគម្រោងចំណូលចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្ត៕
