រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនិង ជំងឺអេដស៍

  • 769
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដឹកនាំឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនិង ជំងឺអេដស៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីការងារឆ្លើយតបការប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ក្នុងខេត្តស្ទឹងត្រែង។ ដោយមានការចូលរួមពីលោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត នៅសាលសវនកា។

ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមគ្នានេះឯកឧត្តមបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលមានការសហការល្អ និងការជួយជ្រោមជ្រែងលើការងារប្រយុទ្ធ នឹងជំងឺអេដស៍ របស់ក្រុមការងារអាជ្ញាធរជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ រហូតទទួលបានជោគជ័យ ជាទីមោទនៈ នាពេលកន្លងមក។

ក្នុងជំនួបពិភាក្សានេះផងដែរឯកឧត្តម ម៉ុម សារឿន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ បាននឹងកំពុងខិតខំបំពេញការងារទាក់ទងនឹងជំងឺអេដស៍នេះ បើទោះជាមានពេលខ្លះជួបប្រទះនូវស្ថានភាពដ៏លំបាកក្នុងការអនុវត្តការងារយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តឲ្យអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឲ្យបន្តសហការពេញការងារអប់រំផ្សព្វផ្សាយអំពីវិធានការការពារការឆ្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ៕

អត្ថបទទាក់ទង