រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

  • 689
  • ដោយ Admin

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១).សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីផែនការយុទ្ធសាស្រ្តថវិកាខេត្ត សម្រាប់ ឆ្នាំ ២០២១-២០២៣ និងគំរោងចំណូល ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ២). ការពិនិត្យ និងអនុម័តសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត ថវិកា ខេត្ត សម្រាប់ឆ្នាំ ២០២១-២០២៣ និងគំរោងចំណូលចំណាយថវិកា ខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២១៕

អត្ថបទទាក់ទង