រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពិនិត្យមើល និងវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តស្ទឹងត្រែង

  • 497
  • ដោយ Admin

នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យមើល និងវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង។ ដោយមានការចូលរួមពីសំណាក់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា ប្រតិភូក្រសួងសុខា   ភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំ​ប្រទេសកម្ពុជា លោកប្រធាន អនុប្រធានមន្ទីរសុខភិបាលខេត្ត ព្រមទាំងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ នៅសាល Video Conference។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន ធ្វើកាជំរុញដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង គ្រប់លំដាប់ថ្នាក់ តាមមូលដ្ឋាននានានៅក្នុងខេត្តស្ទឹងត្រែងឲ្យបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាណែនាំរបស់ក្រសួងសុខាភិបាល

ស្តីពីការបង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុននេះ ដល់ប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានលើកឡើងថា. សម្រាប់ខេត្តស្ទឹងត្រែង នៅតែបន្តការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និង សាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានគ្រប់បណ្តាល ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ក្នុងខេត្តស្ទឹងត្រែង និងបានរៀបចំដាក់ផែនការស្តីពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ-១៩ ដើម្បីឲ្យមន្រ្តីសុខាភិបាលគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានអនុវត្តន៍៕

អត្ថបទទាក់ទង