រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ឡាវ-វៀតណាម (CLV – DTA Website) និងការផ្សព្វ ផ្សាយលទ្ធផល GDP បឋមរបស់ខេត្តស្ទឹងត្រែង

  • 714
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំតូចសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ  បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីតំបន់ត្រីកោណ អភិវឌ្ឍន៏ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA Website) និងការផ្សព្វផ្សាយលទ្ធផល GDP បឋមរបស់ខេត្តស្ទឹងត្រែង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលបាននូវព័ត៌មានតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលជាសក្តានុពល និងជំរុញការខិតខំប្រឹងប្រែងរបស់វិស័យជំនាញទាំងអស់ឲ្យបន្តខិតខំអនុវត្តផែនការសកម្មភាព ដើម្បីលើកកម្ពស់ចំណូលរបស់ខេត្ត សេដ្ឋកិច្ចគ្រួសារ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម រដ្ឋលេខាធិការ បានជំរុញដល់មន្ទីរអង្គភាពនានា ពិសេសមន្ទីរផែនការ ត្រូវបន្តកិច្ចការប្រមូលព័ត៌មានពីសក្តានុពលរបស់ខេត្តស្ទឹងត្រែង ដើម្បីសម្រាប់ធ្វើការបង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ( CLV-DTA Website ) និងផ្សព្វផ្សាយ (GDP) បឋមឆ្នាំ២០១៩របស់ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈប្រតិភូក្រសួងផែនការ អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

អត្ថបទទាក់ទង