រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីគម្រោងកសាងប្លង់គោលប្រើប្រាស់ដីស្រុកសេសាន ខេត្តស្ទឹងត្រែង

  • 935
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីគម្រោងកសាងប្លង់គោលប្រើប្រាស់ដីស្រុកសេសាន ខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។


សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលស្រុកសេសាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ប្រមាណ៨០រូប៕

អត្ថបទទាក់ទង