រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២០-២០២៤ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ខេត្តស្ទឹងត្រែង

  • 832
  • ដោយ Admin

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២០-២០២៤ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ខេត្តស្ទឹងត្រែង។

ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពសាលាដំបូងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជនក្នុងខេត្ត៕

អត្ថបទទាក់ទង