នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ គង់ សំអាត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី៣ នៅវត្តអលង្ការាម(ហៅវត្តសំអាង) ភូមិសំអាង និងវត្តគិរិសុវណ្ណយូមរា (ហៅវត្តឆ្វាំង) ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរឃុំសំអាង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។
គួរបញ្ជាក់ផងដែរ សទ្ធាជ្រះថ្លា ឯកឧត្តម និងថ្នាក់ដឹកនាំខេត្ត រួមជាមួយទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ បានរួមគ្នា ប្រគេនបច្ច័យដាក់ជើងបិណ្ឌទុកកសាងសមិទ្ធិផលជាបន្តក្នុងវត្តអលង្ការាម (ហៅវត្តសំអាង) ចំនួន ៣.៣៥៦.០០០រៀល និង វត្តគិរិសុវណ្ណយូមរា (ហៅវត្តឆ្វាំង) ចំនួន.៣.០៣០.០០០រៀល ព្រមទាំងគ្រឿង ឧបភោគបរិភាគមួយចំនួនទៀតផងដែរ៕
















